2025-11-08
ទូច សូរិយា
2025-11-08
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Cameron Baker ប្រធានស្នងការជំនាញ នៃរដ្ឋអូស្ត្រាលីខាងត្បូង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្មវិធីហាត់ការ ដែលអនុញ្ញាតឱ្យសិស្សនិស្សិតកម្ពុជា កំពុងរៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១-៣ ចុះបញ្ជិកានៅក្រសួងការងារ អាចបន្តការសិក្សានៅគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងចុះហាត់ការផ្ទាល់រយៈពេល ២ឆ្នាំ នៅរោងជាង ការដ្ឋាន និងកសិដ្ឋាននានា ក្នុងរដ្ឋអូស្ត្រាលីខាងត្បូង។
កម្ពុជា និងអូស្ត្រាលី បានជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកជំរុញឱ្យមានការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងជួយដល់វិស័យឯកជន នៅរដ្ឋអូស្ត្រាលីខាងត្បូង ពិសេសនឹងរួមបញ្ចូលការបណ្តុះបណ្តាលសមត្ថភាពគ្រូ ការអភិវឌ្ឍកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ដែលស្របតាមស្តង់ដារអូស្ត្រាលីផងដែរ។
លោក Cameron Baker បានបញ្ជាក់ថា អូស្ត្រាលី នឹងរៀបចំឱ្យមានក្រុមការងារចំពោះកិច្ចសម្រាប់អនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលនឹងអាចចាប់ផ្តើមទទួលសិស្សនិស្សិតកម្ពុជា ក្នុងការហាត់ការ និងកម្មសិក្សានៅក្នុងឆ្នាំ២០២៦ លើមុខជំនាញវិស្វកម្មរថយន្ត រថយន្តអគ្គិសនី និងអេឡិចត្រូនិក និងអាចបន្ថែមជំនាញផ្សេងៗទៀត ចាប់ពីឆ្នាំ២០២៧៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី