2025-11-08
គិត បុប្ផា
2025-11-08
គិត បុប្ផា
ភ្នំពេញ៖ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្នើឱ្យលោក ភួង រ័ត្ននា ដែលទទួលបានការគាំទ្រធ្វើជាប្រធាន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុង អាឌឺឡែត ប្រទេសអូស្ត្រាលី អាណត្តិទី១ លើកទី១ សហការជាមួយ ស្ថាប័នរដ្ឋាភិបាលអូស្ត្រាលី ស្ថាប័នពាណិជ្ជកម្មអូស្រ្តេត (Austrade) សភាពាណិជ្ជកម្មតាមរដ្ឋនីមួយៗរបស់អូស្ត្រាលី និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្ត្រាលី ដើម្បីលើកកម្ពស់វិបុលភាពយូរអង្វែងកម្ពុជា-អូស្ត្រាលី និងជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
បណ្ឌិត តាន់ មុនីវណ្ណ បានគូសបញ្ជាក់ថា ការបង្កើតការិយាល័យតំណាងនេះ គឺជាដំណាក់កាលដ៏សំខាន់មួយក្នុងការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ជាមួយប្រទេសអូស្ត្រាលីភាគខាងត្បូង ជាពិសេសលើវិស័យបច្ចេកវិទ្យា និងវិស័យដែលមានតម្លៃបន្ថែមខ្ពស់។ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងអាឌឺឡែតនេះ គឺជាការិយាល័យតំណាងទី៣ នៅប្រទេសអូស្ត្រាលី បន្ទាប់ពីការិយាល័យនៅ ទីក្រុងមែលប៊ន និង ទីក្រុងស៊ីដនី ដែលបានបង្កើតឡើងកាលពីឆ្នាំ២០២៣។ ការិយាល័យទាំងនេះ នឹងចូលរួមលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងអូស្រ្តាលីឱ្យកាន់តែរឹងមាំ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី