SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ជំនួបផ្គូផ្គងសមាគមអ្នកផលិតចំណីអាហារ ជាមួយសមាគមសហគមន៍ចុងភៅកម្ពុជា បានផ្តល់ឱកាសឱ្យសិប្បកម្មផលិតក្នុងស្រុក បានផ្សព្វផ្សាយផលិតផលរបស់ខ្លួន


ជំនួបផ្គូផ្គងសមាគមអ្នកផលិតចំណីអាហារ ជាមួយសមាគមសហគមន៍ចុងភៅកម្ពុជា បានផ្តល់ឱកាសឱ្យសិប្បកម្មផលិតក្នុងស្រុក បានផ្សព្វផ្សាយផលិតផលរបស់ខ្លួន
A+ A-

ភ្នំពេញ៖ ជំនួបផ្គូផ្គងរវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម (SMEs) ជាមួយសមាគមសហគមន៍ចុងភៅកម្ពុជា, សមាគមសណ្ឋាគារនៅកម្ពុជា, ផ្សារទំនើប ម៉ាត និងមីនីម៉ាត ពិតជាមានសារៈសំខាន់ណាស់ ដែលនឹងផ្តល់ឱកាសឱ្យសិប្បកម្មផលិតក្នុងស្រុក បានផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួន។ នេះគឺជាការលើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការអញ្ជើញចូលរួមជាអធិបតីក្នុង កិច្ចជំនួបផ្គូផ្គង រវាងសមាគមខាងលើ។

ថ្លែងក្នុងកិច្ចជំនួបផ្គូផ្គងនៅថ្ងៃទី១ ខែវិច្ចិកា ២០២៥ លោកជំទាវ ចម និម្មល រំពឹងថាជំនួបនេះនឹង ផ្តល់ឱកាសឱ្យសិប្បកម្មផលិតក្នុងស្រុក បានផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួន និងជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយតំណាងផ្សារទំនើប ម៉ាត និងមីនីម៉ាត សមាគមសណ្ឋាគារ និងសមាគមសហគមន៍ចុងភៅកម្ពុជាដើម្បីអាចពិភាក្សាគ្នា និងផ្សារភ្ជាប់ព័ត៌មានទីផ្សារ ធ្វើយ៉ាងណាអាចបង្កើនការលក់ផលិតផលក្នុងស្រុក សំដៅជំរុញបន្ថែមទៀតនូវចលនាប្រើប្រាស់ផលិតផលខ្មែរ។

បើតាមក្រសួងពាណិជ្ជកម្ម លោកជំទាវរដ្ឋមន្រ្តី បញ្ជាក់ថាក្រសួង បានពិនិត្យរៀបចំជំនួបផ្គូផ្គងជារៀងរាល់ ៣ ខែម្តង ដោយចាប់ផ្តើមពីរាជធានី ខេត្តសំខាន់ៗ ការលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ផលិតផលដល់អតិថិជនអ្នកប្រើប្រាស់ និងលើកទឹកចិត្តដល់ផ្សារទំនើបនានាបង្កលក្ខណៈអំណោយផលដល់ការចូលដាក់តាំងលក់ផលិតផលខ្មែរជាដើម។

កិច្ចជំនួបនៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពីរដ្ឋមន្រ្តីក្រសួង តំណាងសិប្បកម្មផលិតក្នុងស្រុក សមាគមសណ្ឋាគារ និងសមាគមសហគមន៍ចុងភៅកម្ពុជា និងផ្សារទំនើប ម៉ាត និងមីនីម៉ាត សរុបប្រមាណ ២៥០ នាក់។ លោកជំទាវ ចម និម្មល ចាត់ទុកវត្តមានរបស់ ថ្នាក់ដឹកនាំក្រសួងនិងតំណាងពីវិស័យឯកជនទាំងអស់គឺបាន ឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតី និងឆន្ទៈរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរួមគ្នាលើកកម្ពស់ផលិតផលខ្មែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី