 
                        
2025-10-31
ទូច សូរិយា
2025-10-31
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយវៀតណាម បានរៀបចំកិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៦ នៅខេត្តឡាមដុង ប្រទេសវៀតណាម ដើម្បីតាមដានវឌ្ឍនភាពការងារ, ពិនិត្យលើយន្តការនៃការផ្លាស់ប្តូរព័ត៌មានបទល្មើស ឆ្លងដែន និងទិន្នន័យស្ថិតិពាណិជ្ជកម្មនាំចេញនាំចូល, ធ្វើបច្ចុប្បន្នភាពមន្រ្តីទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការ ពិសេសលើការងារបង្ការនិងបង្រ្កាបអំពើរត់ពន្ធ និងបទល្មើសឆ្លងដែន ស្របតាមអនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខានាឆ្នាំ២០១៩។
កិច្ចប្រជុំកាលពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៥ ភាគីទាំងពីរ បានពិភាក្សានិងឯកភាពគ្នាលើចំណុចមួយចំនួន រួមមាន៖ ១. ធ្វើបច្ចុប្បន្នភាពឈ្មោះមន្ត្រីទំនាក់ទំនងទទួលបន្ទុកការងារផ្លាស់ប្តូរព័ត៌មានពីកម្រិតថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានពាក់ព័ន្ធនឹងការងារប្រយុទ្ធ ប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ដើម្បីធានាឱ្យការធ្វើទំនាក់ទំនងគ្នាបានឆាប់រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវការសម្ងាត់វិជ្ជាជីវៈខ្ពស់។ ២. បន្តពង្រឹងកិច្ចសហការលើការបង្ការនិងបង្រ្កាប និងស៊ើបអង្កេតបទល្មើសរត់គេចពន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ នៃប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងអន្តរជាតិដែលប្រទេសទាំងពីរជាប្រទេសហត្ថលេខី។
៣. ពិនិត្យពិភាក្សា និងសិក្សាស្វែងរកមធ្យោបាយ ដើម្បីពង្រឹងកិច្ចសម្របសម្រួល បង្ការនិងបង្រ្កាបទំនិញរត់គេចពន្ធដែលមានហានិភ័យភាពខ្ពស់នៅតំបន់ជាប់ព្រំដែន, រៀបចំកសាងយន្តការត្រួតពិនិត្យរួមគ្នា ព្រមទាំងពង្រឹងការអនុវត្តកម្មវិធីត្រួតពិនិត្យរួមគ្នាលើការងារគយសំខាន់ៗ, ៤. បន្តរៀបចំប្រជុំទេ្វភាគីថ្នាក់ខេត្តជាប់ព្រំដែនឱ្យបានទៀងទាត់ និងតាមករណីចាំបាច់ និង ៥.បន្តរៀបចំសហការផ្សព្វផ្សាយជាសាធារណៈនូវច្បាប់និងបទប្បញ្ញតិ្ត ដើម្បីលើកកម្ពស់ការយល់ដឹងដល់ពលរដ្ឋរស់នៅតាមព្រំដែន និងធុរជនដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មឆ្លងដែន អំពីផលវិបាកនៃការរត់គេចពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀនដែលប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។ លើសពីនេះ ភាគីវៀតណាមបានដឹកនាំគណៈប្រតិភូគយកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីស្ថានភាពនៃការអនុវត្តការងារនិងនីតិវិធីគ្រប់គ្រងការបញ្ចេញទំនិញពីគយ នៅការិយាល័យគយដាឡាត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី