 
                        
2025-10-31
គិត បុប្ផា
2025-10-31
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្ត្រាលី (Australia Awards) ឆ្នាំសិក្សា២០២៦-២០២៧ ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាលើឆាកអន្តរជាតិ ដោយត្រូវហ៊ានការពារកេរ្តិ៍ឈ្មោះ កិត្តិយស និងវប្បធម៌ដ៏ល្អរបស់ខ្មែរ។
ក្នុងជំនួបនៅទីស្ដីការក្រសួងការងារជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្ត្រាលី លោកជំទាវ សុវណ្ណ វណ្ណារតន៍ ក៏បានជំរុញឱ្យនិស្សិតទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីគោលបំណង និងអនាគតរបស់ខ្លួន ក៏ដូចជាយកចំណេះដឹងមកជួយអភិវឌ្ឍន៍ជាតិ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីបេសកកម្មរបស់ក្រសួងការងារ ដែលផ្តោតទៅលើវិស័យ ៣សំខាន់ៗ រួមមាន៖ វិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
សូមជម្រាបថា អាហារូបករណ៍ប្រទេសអូស្ត្រាលី គឺជាផ្នែកមួយនៃកម្មវិធីជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលអូស្ត្រាលី ដែលមានបំណងគាំទ្រដល់ការរីកចម្រើនរបស់កម្ពុជា និងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ និស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្ត្រាលី (Australia Awards) ឆ្នាំសិក្សា២០២៦-២០២៧ មានចំនួន៥៥នាក់ ដោយក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥៣នាក់ និងថ្នាក់បណ្ឌិតចំនួន ២នាក់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី