2025-10-29
គិត បុប្ផា
2025-10-29
គិត បុប្ផា
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នឹងចុះអង្កេតនៅតាមបណ្តាទីផ្សារ ផ្សារទំនើប និងទីតាំងធ្វើអាជីវកម្មនានាទូទាំងប្រទេស លើការចែកចាយ ផលិត និងស្តុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។
ពាក់ព័ន្ធនឹងការអនុវត្តខាងលើនេះ ក.ប.ប. បានអំពាវនាវឱ្យក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន ចូលរួមសហការឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក.ប.ប. ចេញផ្សាយនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ការអនុវត្តនេះ គឺស្របតាមបទបញ្ជា លេខ ០២ បប របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្តីពីការការដាក់វិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍ អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី