SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ទេសាភិបាលធនាគារជាតិ ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាធុរកិច្ចអាស៊ាន Bloomberg លើកទី៦


ទេសាភិបាលធនាគារជាតិ ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាធុរកិច្ចអាស៊ាន Bloomberg លើកទី៦
ធនាគារ-ហិរញ្ញវត្ថុ

2025-10-29

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-10-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាធុរកិច្ចអាស៊ាន Bloomberg លើកទី៦ ក្រោមប្រធានបទ៖ «ផ្តោតលើកិច្ចការធនាគារកណ្តាល៖ អតិផរណា ភាពមានការងារធ្វើ និងរូបិយប័ណ្ណ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្នុងកិច្ចពិភាក្សា ដែលធ្វើឡើង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងពីការរក្សាបានស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការការពារសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុ សំដៅបង្កើនទំនុកចិត្តរបស់វិនិយោគិន។ ជាមួយគ្នានេះ លោកជំទាវ ក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាថ្មីៗជាសកល តួយ៉ាងដូចជាបទល្មើសឆបោកតាមអនឡាញជាដើម។

លោកជំទាវទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានបន្តលើកឡើងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសកម្ពុជា ដែលបង្កើនភាពអំណោយផលដល់បរិយាកាសវិនិយោគ និងការពន្លឿនការធ្វើពិពិធកម្មផលិតផលនាំចេញ និងទីផ្សារនាំចេញ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី