SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល៖ ការចម្អិនស្អាតដោយប្រើប្រាស់ថាមពលកកើតឡើងវិញ បានរួមចំណែកក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ


មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល៖ ការចម្អិនស្អាតដោយប្រើប្រាស់ថាមពលកកើតឡើងវិញ បានរួមចំណែកក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ប៉ោ និមល អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការចម្អិនស្អាតដោយប្រើប្រាស់ឥន្ធនៈ ឬថាមពលកកើតឡើងវិញ និងថាមពលអគ្គិសនី បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ បញ្ហាបរិស្ថាន ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងការបញ្ចេញផ្សែងពុលក្នុងបរិយាកាស។

ក្នុងកម្មវិធីបើកសន្និបាតថាមពលឆ្នាំ២០២៥ ដើម្បីអបអរសាទរខួប ២០ឆ្នាំនៃភ្នាក់ងារអភិវឌ្ឍន៍ថាមពល (EnDev) និងការងារលើវិស័យចម្អិនស្អាតនៅកម្ពុជា និងឡាវ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា អាជ្ញាធរស្រុក-ឃុំ ទទួលបានគម្រោង «ភូមិគ្មានផ្សែង» (SFV) មកអនុវត្តបន្តនៅស្រុកពួក ដើម្បីឆ្លើយតបនឹងតម្រូវការ និងអត្ថប្រយោជន៍នៃគម្រោង ក្នុងការលើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋ និងផ្លាស់ប្ដូរឥរិយាបថឆ្ពោះទៅរកការចម្អិនគ្មានផ្សែង ដើម្បីលើកកម្ពស់សុខភាព បរិស្ថាន និងស្ថានភាពយេនឌ័រនៅក្នុងសហគមន៍។

ជាមួយគ្នានេះ លោក ប៉ាស្ទៀន ទើន ប្រធានផ្នែកថាមពលនៃអង្គការអភិវឌ្ឍន៍ហូឡង់ បានឱ្យដឹងថា ការបំពុលខ្យល់ក្នុងផ្ទះ គឺជាហានិភ័យផ្នែកសុខភាពដ៏ធំបំផុតមួយនៅកម្ពុជា ខណៈពេលដែលថាមពលចម្អិនអាហារស្ថិតនៅក្រោមវិស័យថាមពល ក៏វាប៉ះពាល់ដល់ទិដ្ឋភាពជាច្រើននៃសង្គម រួមទាំងយេនឌ័រ សុខភាព និងការអប់រំផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី