2025-10-23
គិត បុប្ផា
2025-10-23
គិត បុប្ផា
ភ្នំពេញ៖ រាជរដ្ឋាភិបាលលុចសំបួ គ្រោងបើកការិយាល័យ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ នៃប្រទេសលុចសំបួ (Luxemburg Development Cooperation Agency-Lux-Development S.A.) នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ការិយាល័យ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ នឹងដើរតួនាទីក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-លុចសំបួ ពិសេសរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោង ការអភិវឌ្ឍន៍នានា។ វត្តមាននៃការិយាល័យអភិវឌ្ឍន៍ខាងលើ ឆ្លុះបញ្ចាំងអំពីការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែខ្ពស់មួយកម្រិតទៀត និងសបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់កម្ពុជា និងលុចសំបួ ក្នុងការអភិវឌ្ឍភាពជាដៃគូឱ្យកាន់តែរឹងមាំនិងយូរអង្វែង។
កម្ពុជា-លុចសំបួ នឹងផ្តោតកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះ រួមមានការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុខភាពនិងការគាំពារសង្គម ការអភិវឌ្ឍប្រកបដោយចីរភាព បរិស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតមីននិងសន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី