2025-10-21
គិត បុប្ផា
2025-10-21
គិត បុប្ផា
ភ្នំពេញ៖ «ថ្នាលបណ្តុះអាជីវកម្មកម្ពុជាសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ» នឹងអភិវឌ្ឍន៍សហគ្រិនជំនាន់ថ្មីក្នុងវិស័យម្ហូបអាហារ ដែលអាចប្រែក្លាយគំនិតឱ្យទៅជាផលិតផលអាហារ ដែលបំពេញតាមស្តង់ដារ ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
វគ្គបណ្តុះបណ្តាលក្រោមកម្មវិធី «ថ្នាលបណ្តុះអាជីវកម្មកម្ពុជាសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ» ដោយមានការចូលរួមពីក្រុមនិស្សិតមកពីសាកលវិទ្យាល័យនិងវិទ្យាស្ថានចំនួន៦ មន្ត្រីរាជការក្រោមឱវាទក្រសួង និងអ្នកជំនាញក្នុងឧស្សាហកម្មម្ហូបអាហារមកពីទូទាំងប្រទេស គឺជាកម្មវិធីប្រកួតប្រជែងក្រុមនិស្សិត ដែលមានគោលដៅលើកកម្ពស់ភាពច្នៃប្រឌិត ក្នុងការអភិវឌ្ឍផលិតផលម្ហូបអាហារឱ្យមានគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងទីផ្សារ ដោយផ្តោតលើការប្រើប្រាស់កសិផល និងវត្ថុធាតុដើមក្នុងស្រុក។
«ថ្នាលបណ្តុះអាជីវកម្មកម្ពុជាសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ» ជាកម្មវិធីដែលត្រូវបានអនុវត្តក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីវិស័យកែច្នៃម្ហូបអាហារ លើកកម្ពស់នវានុវត្តន៍ផលិតផលក្នុងស្រុក និងបំផុសគំនិតនិស្សិត និងនវានុវត្តន៍ករវ័យក្មេងឱ្យក្លាយជាសហគ្រិន និងអ្នកដឹកនាំនាពេលអនាគត ក្នុងឧស្សាហកម្មម្ហូបអាហារដែលកំពុងរីកចម្រើនរបស់កម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី