2025-10-18
ទូច សូរិយា
2025-10-18
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លើកទឹកចិត្តដល់កងកម្លាំងត្រូវបន្តអនុវត្តវិធានការច្បាប់ដោយតឹងរ៉ឹងកុំលើកលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ខណៈអ្នកប្រព្រឹត្តបទល្មើសនេសាទនៅតែបន្តកើតមាន។
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងឈរជើងប្រចាំការនៅបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាការពារ និងកុំទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកតំបន់បី និងដីសហគមន៍ដែលរាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលវាស់វែងរួចរាល់អស់ហើយព្រមទាំងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានលុបបំបាត់គ្រឿងញៀន និងក្មេងទំនើង ដើម្បីធ្វើឱ្យភូមិ ឃុំ មានសុវត្ថិភាព។
អភិបាលខេត្តបាត់ដំបង ក៏បានប្រាប់ឱ្យប្រជាពលរដ្ឋត្រូវមានការភ្ញាក់រលឹកកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងត្រូវចូលរួមគោរពច្បាប់ កុំបន្ថែមបន្ទុកទៅដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តម សុខ លូ បានបង្ហាញអារម្មណ៍សប្បាយរីករាយបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់កម្លាំងយោធាឱ្យចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ហើយជាសច្ចភាពជាក់ស្ដែងបន្ទាប់ពីមានការបង្រ្កាបពីកម្លាំងយោធាឃើញថាក្នុងរយៈពេល១ឆ្នាំទៅ២ឆ្នាំនេះ ទិន្នផលត្រីនៅតំបន់បឹងទន្លេសាបមានការកើនឡើង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី