2025-10-18
គិត បុប្ផា
2025-10-18
គិត បុប្ផា
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចែករំលែកបទពិសោធក្នុងវិស័យសកម្មភាពមីនដល់បុគ្គលិកអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដើម្បីធ្វើប្រតិបត្តិការ ដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាម ក្នុងគោលបំណងជួយដល់ជនស៊ីវិល។
ក្នុងជំនួបជាមួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា, លោក Reva Serhii ប្រធាននាយកដ្ឋានសកម្មភាពមីន SESU សង្ឃឹមថា អ៊ុយក្រែន នឹងទទួលបានសន្តិភាពឆាប់ៗនៅពេលខាងមុខដ៏ខ្លីនេះ ដែលជាគ្រឹះសំខាន់ក្នុងការអភិវឌ្ឍប្រទេសឡើងវិញក្រោយសង្រ្គាម។ សន្តិភាព មិនអាចកើតមានឡើងតាមរយៈការប្រើប្រាស់អាវុធ ឬកម្លាំងទេ ប៉ុន្តែសន្តិភាពត្រូវកើតឡើងដោយការយោគយល់ ការអត់ធ្មត់ និងការចរចារវាងដៃគូជម្លោះទាំងកម្រិតទ្វេភាគី និងអន្តរជាតិ។
លោក Reva Serhii លើកឡើងថា បច្ចុប្បន្ន នៅប្រទេសអ៊ុយក្រែនមានផ្ទៃដីប្រហែល ១៧០.០០០ គីឡូម៉ែត្រក្រឡា ដែលជាតំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាម។ ក្នុងឱកាសនោះ លោក Reva Serhii អរគុណចំពោះរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ដែលគាំទ្រអ៊ុយក្រែនក្នុងការសហការជាមួយអង្គភាពស៊ីម៉ាក់ ដែលជាស្ថាប័នជាតិបោសសម្អាតមីនឈានមុខគេនៅកម្ពុជា និងកម្រិតអន្តរជាតិ ដែលបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមអ៊ុយក្រែនដែលនឹងពាំនាំបទពិសោធនេះ ទៅបម្រើក្នុងបោសសម្អាតសំណល់យុទ្ធភណ្ឌសង្រ្គាមមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែនដែលកំពុងញ៉ាំញីដោយសង្រ្គាម៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី