2025-10-17
គិត បុប្ផា
2025-10-17
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុនផលិតភេសជ្ជៈ Yeo's នៅកម្ពុជា សិក្សាលទ្ធភាពរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្សនៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility - CSR) លើវិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំនៅកម្ពុជា។
ក្នុងជំនួបពិភាក្សា ដែលរៀបចំឡើងក្នុងគោលបំណងជម្រាបអំពីបច្ចុប្បន្នភាពការងាររបស់ក្រុមហ៊ុនផលិតភេសជ្ជៈ Yeo's នៅកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រីករាយចំពោះការសិក្សាបង្កើត Mobile Clinic ដែលជាសំណើរបស់ ឯកឧត្តម លើកឡើងក្នុងជំនួបជាមួយ លោក Robert Ng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Sino Group កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅ នៅទីក្រុងហុងកុង។ បើតាម ឯកឧត្តម ស៊ុន ចាន់ថុល Mobile Clinic នេះ នឹងផ្តល់សេវាសុខាភិបាលប្រកបដោយនវានុវត្តន៍ និងបច្ចេកវិទ្យាវេជ្ជសាស្រ្តជាន់ខ្ពស់ ដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះនៅកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល បន្ថែមថា ការទទួលបានការថែទាំសុខភាពប្រសើរ ការទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់តាមវ័យ និងការទទួលបានការអប់រំ គឺជាកត្តាជំរុញឱ្យមូលធនមនុស្សនៅកម្ពុជាកាន់តែមានការរីកចម្រើន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគត។ ក្នុងជំនួបជាមួយ ក្រុមហ៊ុន Sino Group និងក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo's) ដដែលនោះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ព្រមទាំង ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគាំទ្រពេញទំហឹងចំពោះគម្រោង រៀបចំបង្កើតគ្លីនិកចល័ត និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារ ព្រមទាំងបានបង្ហាញឆន្ទៈចូលរួមសហការផ្តល់កិច្ចសម្របសម្រួល ដើម្បីជំរុញគម្រោងនេះឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីប្រយោជន៍ដល់ពលរដ្ឋ និងសិស្សានុសិស្សដែលមានតម្រូវការជាចាំបាច់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី