2025-10-08
ទូច សូរិយា
2025-10-08
ទូច សូរិយា
ភ្នំពេញ៖ ក្រុមការងារជំរុញការនាំចេញកម្ពុជា និងអង្គភាព sequa gGmbH/ Promotion Desk (IPD) នឹងរួមគ្នាលើកកម្ពស់ផលិតផលកែច្នៃកសិកម្ម និងអាហារកែច្នៃរបស់កម្ពុជា ឱ្យឈានចូលទីផ្សារអន្តរជាតិ តាមរយៈការពង្រឹងផ្អែកលើគុណភាព ស្តង់ដារ និងភាពច្នៃប្រឌិត។ នេះបើតាមការពិភាក្សាគ្នារវាងឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ, Dr. Doktor René Vossen នាយកទូទៅនៃអង្គភាព sequa gGmbH និងលោកស្រី Doktor Julia Bellinghausen ប្រធានគម្រោង IPD។
ក្នុងជំនួបពិភាក្សាគ្នា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារជំរុញការនាំចេញ និងអង្គភាព sequa/IPD ដើម្បីទាញយកការគាំទ្រផ្នែកបច្ចេកទេស សំដៅជំរុញផលិតផលនាំចេញរបស់កម្ពុជាឱ្យមានសមត្ថភាពប្រកួតប្រជែង និងអនុលោមតាមស្តង់ដារអន្តរជាតិ ព្រមទាំងដើម្បីអភិវឌ្ឍកម្មវិធីជំរុញការនាំចេញនានា និងការពង្រឹងសមត្ថភាពក្រុមហ៊ុនក្នុងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ផងដែរ។
លើសពីនេះ ឯកឧត្តម សំហេង បូរ៉ា ក៏បានបន្តដឹកនាំគណប្រតិភូមកម្ពុជាចូលរួមក្នុងសន្និសីទស្រូវអន្តរជាតិលើកទី៧ (7th Eurofins ANUGA Rice Conference 2025) នៅសាលពិព័រណ៍ ANUGA ដើម្បីពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនៃពាណិជ្ជកម្មស្រូវអង្ករអន្តរជាតិ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី