2025-10-07
គិត បុប្ផា
2025-10-07
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ ដឹកនាំកិច្ចប្រជុំវាយតម្លៃ និងអនុម័តបញ្ចេញនូវប្រភេទពូជក្លូនកៅស៊ូ ចំនួន០១ ក្លូន (G3) របស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា។
ក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការ និងក្រុមការងារស្រាវជ្រាវពូជកៅស៊ូ ឯកឧត្តមរដ្ឋលេខាធិការកសិកម្ម បានគូសបញ្ជាក់ថា វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា បានចាប់ផ្តើមដំណើរការស្រាវជ្រាវក្លូនកៅស៊ូ តាំងពីឆ្នាំ២០១១ មកម្ល៉េះ ក្នុងគោលបំណងបង្កើតក្លូនកៅស៊ូកម្ពុជា ដែលមានសក្តានុពលខ្ពស់ អាចបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ផ្តល់ទិន្នផលខ្ពស់ មានការលូតលាស់ល្អ និងសមស្របតាមលក្ខខណ្ឌក្សេត្របរិស្ថាននៅកម្ពុជា។
យោងតាមទិន្នន័យ និងរបាយការណ៍វាយតម្លៃលម្អិតរបស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា គណៈកម្មាធិការបញ្ចេញពូជដំណាំ បានឯកភាពទាំងស្រុងក្នុងការអនុញ្ញាតឱ្យបញ្ចេញនូវប្រភេទក្លូនកៅស៊ូថ្មីនេះ ដើម្បីប្រើប្រាស់ និងចែកចាយជាផ្លូវការ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី