2025-10-06
គិត បុប្ផា
2025-10-06
គិត បុប្ផា
ភ្នំពេញ៖ ប្រជាកសិករអ្នកដាំបន្លែនៅស្រុកព្រះស្តេច ខេត្តព្រៃវែងចំនួន ៧៧គ្រួសារ មានបំណងចងក្រងគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប។ នេះបើតាមការចុះផ្សាយរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាមួយគ្នានេះ កសិករទាំង ៧៧គ្រួសារនេះ ត្រូវបាន ឯកឧត្តម ហ៊ឺ បាវី ឧបត្ថម្ភរៀបចំឱ្យទៅទស្សនកិច្ចដោយផ្ទាល់ដល់សហគមន៍កសិកម្មទំនើបនៅត្រាំកក់ នៅខេត្តតាកែវ ចំនួន ២ដង រួចមកហើយ និងបានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការរៀបចំផលិតជាសហគមន៍។
ក្នុងឱកាស ផ្សព្វផ្សាយពីទស្សនាទាននៃសហគមន៍កសិកម្មទំនើប ដល់កសិករអ្នកដាំបន្លែនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោមការសម្របសម្រួលរបស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រះស្ដេច ឯកឧត្តម ឃឹម ហ្វីណង់ រំពឹងថា នឹងមានសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំបន្លែថ្មីមួយទៀតនៅខេត្តព្រៃវែងក្នុងពេលឆាប់ៗខាងមុខនេះ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី