2025-10-06
ឃី ភារៈ
2025-10-06
ឃី ភារៈ
ភ្នំពេញ៖ គម្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនជាង ៤១ គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងភូមិ ឃុំ ស្រុក ក្នុងខេត្ត មិនជាប់ និង/ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃ ទេ ហើយបម្រើដល់ផលប្រយោជន៍ប្រជាជនកម្ពុជា។ នេះគឺជាការបញ្ជាក់របស់ ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តាមរយៈហ្វេសប៊ុក ផ្ទាល់ខ្លួន កាលពីថ្ងៃទី៥ តុលា ២០២៥។
ឯកឧត្តម លី ធុជ គូសបញ្ជាក់ទៀតថា គម្រោងបោសសម្អាតមីន ដែលអាជ្ញាធរមីន បានចុះហត្ថលេខាលើកិច្ចសន្យា ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គភាពស៊ីម៉ាក់ លើផ្ទៃដីមានមីនចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ ចម្ការមីន កាលពីថ្ងៃទី២ តុលា ជាគម្រោងដែល «រាជរដ្ឋាភិបាល មានផែនការបោសសម្អាតជាយូរឆ្នាំមកហើយ ហើយមិនពាក់ព័ន្ធសោះឡើយនឹងសំណូមពររបស់ភាគីថៃ និងតំបន់ព្រំដែនកំពុងមានជម្លោះរវាងកម្ពុជា-ថៃ ទេ»។
ការបញ្ជាក់របស់ ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋមួយចំនួនមានការភ័ន្តច្រឡំ ថាគម្រោងបោសសម្អាតមីន ដែលគាំទ្រពី«មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥»ក្នុងទំហំទឹកប្រាក់៥ លានដុល្លារ នៅក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប បាត់ដំបង ព្រះវិហារ និងខេត្តពោធិ៍សាត់ ថាជាគម្រោងធ្វើឡើងទៅតាមសំណូមពររបស់ភាគីថៃ និងអាចបង្កលក្ខណៈងាយស្រួលឱ្យទាហានថៃចូលឈ្លានពានទឹដីខ្មែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី