2025-10-05
គិត បុប្ផា
2025-10-05
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ ស្វែងរកធុរកិច្ចចំនួន១៥ ដើម្បីចូលរួម «កម្មវិធីពន្លឿនធុរកិច្ចខ្មែរ» ជំនាន់ទី២ ដើម្បីបង្កើនឱកាសក្នុងការផ្សព្វផ្សាយពីអាជីវកម្ម ក្នុងវិស័យកសិកម្ម ទំនាក់ទំនងនិងបច្ចេកវិទ្យា ផលិតកម្ម សេវាកម្ម និងបដិសណ្ឋារកិច្ច។
ចំពោះម្ចាស់អាជីវកម្ម ដែលចូលរួមក្នុង «កម្មវិធីពន្លឿនធុរកិច្ចខ្មែរ» នេះ នឹងទទួលបានអត្ថប្រយោជន៍ ដូចជាការវិភាគលើអាជីវកម្ម (Growth Diagnostics) ដើម្បីកំណត់សក្តានុពលនៃអាជីវកម្ម, ចូលរួមក្នុងវគ្គបណ្តុះបណ្តាលយៈពេល ៣ថ្ងៃ លើយុទ្ធសាស្ត្រពង្រីកអាជីវកម្ម, សកម្មភាពប្រចាំសប្តាហ៍ជាមួយ mentorនិងប្រជុំជាក្រុមរៀងរាល់ ២អាទិត្យម្តងចំនួន ៦ដង, កសាងបណ្តាញជាមួយអ្នកវិនិយោគ (Investor Connections) និងការគាំទ្រក្នុងការធ្វើបទបង្ហាញពីអាជីវកម្ម (pitching), ផ្សារភ្ជាប់ទំនាក់ទនងជាមួយ បណ្តាញអន្តរជាតិ និងដៃគូសហការរបស់ Seedstars និងមានឱកាសបង្ហាញពីអាជីវកម្មក្នុងពេល Demo Day និងការផ្សព្វផ្សាយផ្សេងៗ។
ចំពោះម្ចាស់អាជីវកម្ម ដែលអាចចូលរួមបានក្នុងកម្មវិធីខាងលើនេះ គឺត្រូវមានក្រុមហ៊ុនដែលមានប្រតិបត្តិការនៅកម្ពុជា, មានចំណូល និងមានផលិតផល ឬសេវាកម្មលើទីផ្សារ ដែលមានការបើ្រប្រាស់ និងទទួលស្គាល់ពីអតិថិជន, ប្រើបច្ចេកវិទ្យាជាដំណោះស្រាយជូនអតិថិជន (tech enabled), មានក្រុមអ្នកបង្កើត (founders) ដែលមានការតាំងចិត្ត ក្នុងការពង្រីកអាជីវកម្ម និងអាចចូលរួមយ៉ាងពេញលេញក្នុងម្មវិធី។ ម្ចាស់អាជីវកម្ម អាចដាក់ពាក្យចូលរួម «កម្មវិធីពន្លឿនធុរកិច្ចខ្មែរ» តាមរយៈតំណភ្ជាប់ https://seedsta.rs/csa2 ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី