2025-10-05
ទូច សូរិយា
2025-10-05
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបជំនួបពិភាក្សាការងារជាមួយតំណាងផ្សារទំនើប និងម៉ាត នៅរាជធានីភ្នំពេញ ដើម្បីរួមគ្នាជំរុញលើកកម្ពស់ផលិតផលក្នុងស្រុកបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥។
ជាមួយគ្នានេះ លោកជំទាវ ចម និម្មល បានបញ្ជាក់អំពីគំនិតផ្តួចផ្តើមសំខាន់ៗដែលក្រសួងបាន និងកំពុងអនុវត្ត ថែមទាំគ្រោងដាក់ចេញ ដើម្បីអាចសម្រួលបន្ថែមទៀតដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការតភ្ជាប់រវាងផ្សារ និងក្រុមអ្នកផលិត សំដៅជំរុញការស្រូបទាញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែផុសផុល ដោយផ្តោតសំខាន់លើនិរន្តរភាពនៃការផ្គត់ផ្គង់ និងការធានាគុណភាពតាមរយៈម៉ាកនិងពាណិជ្ជនាម។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានអនុញ្ញាតឱ្យតំណាងផ្សារទំនើប និងម៉ាត លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីក្រសួងអាចពិនិត្យដាក់ចេញនូវដំណោះស្រាយ ដែលឆ្លើយតបទៅនឹងស្ថានភាពនិងតម្រូវការរបស់ផ្សារទំនើប និងម៉ាត ពាក់ព័ន្ធនឹងដំណើរការអាជីវកម្ម និងការផ្គត់ផ្គង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី