2025-10-04
ឃី ភារៈ
2025-10-04
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាននៃប្រទេសឡាវ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន អំពីការពិនិត្យនីតិវិធីនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។
ក្នុងជំនួបដែលធ្វើឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្រៅពីការពិភាក្សាពិនិត្យនីតិវិធីនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការជំរុញកសិ-ពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ ជាពិសេសជំរុញការនាំចូលរ៉ែជីកសិកម្មពីប្រទេសឡាវសម្រាប់ផ្គត់ផ្គង់វិស័យកសិកម្មកម្ពុជា។
ជាមួយគ្នានេះឯកឧត្តម Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្មឡាវ បង្ហាញគោលជំហរសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ និងបន្តសហការជាមួយក្រសួងកសិកម្មនៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះភាគីទាំងពីរ បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន ជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី