SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ៧,៨ប៊ីលានដុល្លារ រយៈពេល ៩ខែ ឆ្នាំ២០២៥


CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ៧,៨ប៊ីលានដុល្លារ រយៈពេល ៩ខែ ឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2025-10-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-10-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,៨ប៊ីលានដុល្លារ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៥ ដែលមានគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល CDC បានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាម៉េរិក។

រយៈពេល ៩ខែនេះ CDC បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង។ ចំពោះ ក្នុងខែកញ្ញា ឆ្នាំ២០២៥ CDC បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៦៧លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៧ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន ៥៥នេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង។

លើសពីនេះ គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែកញ្ញា ឆ្នាំ២០២៥ រួមមាន៖ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃដំឡូងមី និងផលិតផលជី មានទីតាំងនៅស្រុកស្ទោង ខេត្តកំពង់ធំ មានទំហំទុនវិនិយោគប្រមាណ ២០លានដុល្លារ និងបង្កើតការងារ ៩០កន្លែង, គម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត មានទីតាំងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានទំហំទុនវិនិយោគប្រមាណ ១៩លានដុល្លារ និងបង្កើតការងារបាន ១ ១៤២កន្លែង និងគម្រោងវិនិយោគបង្កើតរោងចក្រវាយនភ័ណ្ឌ កាត់ដេរ និងផលិតផលពាក់ព័ន្ធនឹងវាយនភ័ណ្ឌ ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ស្ថិតនៅខេត្តស្វាយរៀង មានទំហំទុនវិនិយោគប្រមាណ ៣០លានដុល្លារ ដែលបង្កើតការងារ ១ ០៧៨កន្លែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី