SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ន.ម.ក. និង KSFC ចុះហត្ថលេខាបន្តអនុវត្ត MoU ដើម្បីជំរុញទំនាក់ទំនងបន្ត និងបង្កើនផលប្រយោជន៍សម្រាប់ទីផ្សារមូលបត្រនៅកម្ពុជា-កូរ៉េ


ន.ម.ក. និង KSFC ចុះហត្ថលេខាបន្តអនុវត្ត MoU ដើម្បីជំរុញទំនាក់ទំនងបន្ត និងបង្កើនផលប្រយោជន៍សម្រាប់ទីផ្សារមូលបត្រនៅកម្ពុជា-កូរ៉េ
ធនាគារ-ហិរញ្ញវត្ថុ

2025-10-02

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-10-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងសាជីវកម្មហិរញ្ញប្បទានមូលបត្រកូរ៉េ (KSFC) ចុះហត្ថលេខាបន្តអនុវត្ត អនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០១៨ ដោយរក្សានូវខ្លឹមសារទាំងស្រុង និងបង្កើតនូវកិច្ចសហប្រតិបត្តិការមួយដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងនិន្នាការវិវត្តន៍នៃវិស័យជាសាកល ព្រមទាំងបង្កើតយន្តការសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង។

អនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីជំរុញទំនាក់ទំនងបន្ត និងបង្កើនផលប្រយោជន៍សម្រាប់ទីផ្សារមូលបត្រ នៅក្នុងប្រទេសកម្ពុជា និងប្រទេសកូរ៉េ ពិសេសមានវិសាលភាពគ្រប់ដណ្តប់លើការចែករំលែកព័ត៌មានទីផ្សារ ការកសាងសមត្ថភាពមន្ត្រី តាមរយៈការចុះទស្សនកិច្ចសិក្សា ការចុះហ្វឹកហាត់ការងារដល់ទីកន្លែង និងវគ្គបណ្តុះបណ្តាល ព្រមទាំងការគាំទ្រការអភិវឌ្ឍហិរញ្ញប្បទានមូលបត្រ រួមទាំងការអភិវឌ្ឍក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មហិរញ្ញប្បទានមូលបត្រ ដែល ន.ម.ក.កំពុងរៀបចំ។

ក្នុងសនិ្នសីទអន្តរជាតិគម្រប់ខួប ៧០ឆ្នាំ របស់ KSFC ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានលើកឡើងថា ការធ្វើបច្ចុប្បន្នកម្ម MoU រវាង ន.ម.ក. និង KSFC គឺជាស្ពានយុទ្ធសាស្ត្រ និងជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការជំរុញការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា និងកូរ៉េ តាមរយៈយន្តការហិរញ្ញប្បទានមូលបត្រ។ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរ អាចទទួលផលប្រយោជន៍លើនវានុវត្តន៍បទប្បញ្ញត្តិ និងជាពិសេសការកសាងសមត្ថភាព តាមរយៈការចុះហ្វឹកហាត់ការងារដល់ទីកន្លែង កិច្ចសហការរៀបចំកម្មវិធីបណ្តុះបណ្តាល និងការចែករំលែកជំនាញ ដែលអាចពង្រឹងសមត្ថភាពស្ថាប័ន បង្កើនទំនុកចិត្តទីផ្សារ និងជាមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី