2025-09-16
គិត បុប្ផា
2025-09-16
គិត បុប្ផា
ភ្នំពេញ៖ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងសិក្សាជាមួយថ្នាក់ដឹកនាំ «សហគមន៍កសិកម្មក្រងតេះ» នៅខេត្តមណ្ឌលគីរី ពិនិត្យលទ្ធភាពប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដោយគ្រោងនឹងបន្ថែមដំណាំម្រេច និងកាហ្វេ ទៅក្នុងផែនការអាជីវកម្ម។
សហគមន៍កសិកម្មក្រងតេះ កំពុងទទួលបានការគាំទ្រដោយផ្ទាល់ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម ក្នុងទំហំទឹកប្រាក់សរុបជាង ២លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពដាំដុះផ្លែស្រកានាគ និងស្លឹកមន ក៏ដូចជាវិនិយោគលើការកសាងប្រព័ន្ធស្រោចស្រព និងផ្លូវកៅស៊ូជិត ១០គីឡូម៉ែត្រផងដែរ។
សូមជម្រាបថា «សហគមន៍កសិកម្មក្រងតេះ» សហគមន៍កសិកម្មតែមួយគត់ ដែលមានជំនាញដាំផ្លែស្រកានាគ និងផលិតស្លឹកមននៅខេត្តមណ្ឌលគីរី ហើយដែលមានសមាជិកភាគច្រើនជាជនជាតិភាគតិច៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី