2025-09-30
គិត បុប្ផា
2025-09-30
គិត បុប្ផា
ភ្នំពេញ៖ គណៈប្រតិភូក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិនៃគណៈកម្មាធិការខេត្តក្វាងទុង (CCPIT Guangdong) នៃសាធារណរដ្ឋប្រជាមានិតចិន មានបំណងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសពិភាក្សាអំពីឱកាសធ្វើអាជីវកម្ម និងសក្តានុពលវិនិយោគនៅកម្ពុជា។
តាមរយៈកិច្ចពិភាក្សាជាមួយ ឯកឧត្តម CHEN Xiaofeng ប្រធាន CCPIT Guangdong នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យវិនិយោគិនចិន ស្វែងយល់បន្ថែមអំពីផលិតផលសក្តានុពលកសិកម្មកម្ពុជា ការចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីសហការជំរុញការបណ្តាក់ទុន និងវិនិយោគ។
លើសពីនេះ លោកជំទាវ ស្វាយ ណាគ្រី ក៏ជំរុញឱ្យក្រុមហ៊ុនចិន បង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឌីយីថល ការពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដើម្បីពិពិធកម្មពាណិជ្ជកម្មសកល ក៏ដូចជានាំចេញ-នាំចូលផលិតផលរវាងតំបន់ទាំងពីរ កម្ពុជា និងខេត្តក្វាងទុង ក្នុងទិសដៅបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី