2025-09-26
ឃី ភារៈ
2025-09-26
ឃី ភារៈ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញទស្សនៈមួយផ្សេងទៀតអំពីការវាយតម្លៃកាលពីម្សិលមិញរបស់សម្តេចទាក់ទងនឹងការប៉ុនប៉ងធ្វើឃាតលើរូបសម្តេចនៅខេត្តសៀមរាបកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះ៖ «ម្សិលម៉ិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅទីរួមខេត្តសៀមរាប។ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច (ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ចាស់ នៃនយោបាយឈ្នះ-ឈ្នះបានស្លាប់ទៅហើយ)។
ការសរសេរបែបនេះគឺជាកំហុសដែលមើលឃើញតែមួយជ្រុង នៃតួនាទីរបស់ខ្ញុំដោយមិនបានគិតដល់កត្តាដ៏ទៃទៀត។ពេលនេះខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំ។
១. ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាមដែលធ្វើឲ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។
២. គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើការប្រជុំធម្មតានិងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំង បង្កើតរាជរដ្ឋាភិបាលមិនបាន។
៣. ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា ២ ម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតខ្មែរក្រហម។
៤. មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផង និងរកវិធីបញ្ចប់សង្គ្រាមបានផង។តាមរយៈការស្រុះស្រួលនេះ សន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែលល្អលើសហ៊ុន សែនច្រើនដង។ នៅមានកត្តាច្រើនទៀតដែលខ្ញុំសូមមិនលើកឡើង ទុកជូនបងប្អូនវាយតម្លៃខ្លួនឯង»៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី