2025-09-29
ឃី ភារៈ
2025-09-29
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក-CMAC ឆ្លើយតបទាក់ទងនឹងសំណួរ កន្លងមកមានអ្នកស្នើសុំឱ្យបកស្រាយ ដោយចោទជាសំណួរថា «ធ្វើយ៉ាងម៉េចបានដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ និងគ្រាប់បែកទម្លាក់ពីយន្តហោះឬគ្រាប់បាញ់ផ្លោងក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ?»
ពាក់ពន្ធ័នឹងសំណួរខាងលើ ឯកឧត្តម ហេង រតនា បានពន្យល់ថា គ្រាប់បែកទម្លាក់ពីយន្តហោះក្តី ឬគ្រាប់កាំភ្លើងធំក្តី សុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិត ឬប្រទេស/ក្រុមហ៊ុនផលិត បន្ថែមលើសនេះសម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពអង្គភាពCMAC ក្នុងការធ្វើការសិក្សាស្រាវជ្រាវព័ត៌មាននិងរៀបចំទិន្នន័យការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមអតីតកាលបានយ៉ាងច្បាស់លាស់ ដោយមានកំណត់ត្រាព័ត៌មានពាក់ពន្ធ័ការទម្លាក់គ្រាប់បែកពីយន្តហោះ ដូចជាកាលបរិច្ឆេទ ប្រភេទយន្តហោះ និងចំនុចទីតាំងនៃការទម្លាក់គ្រាប់បែកទាំងនោះផងដែរ។
ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ផងដែរថា ការពន្យល់ខាងលើ គ្រាន់តែចំនុចសង្ខេបខ្លីមកបញ្ជាក់តែប៉ុណ្ណោះ ដោយឡែកបើផ្អែកតាមលក្ខណៈបច្ចេកទេស គឺមានចំនុចវិភាគសំណាកជាច្រើន។ ឯកឧត្តម បន្តទៀតថា ប្រការដូចខាងលើនេះជាលក្ខណៈបច្ចេកទេស គ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ។ នេះបើយោងតាមហ្វេសបុក ផ្ទាល់ខ្លួនរបស់ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក-CMAC៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី