SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវជូនបងប្អូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានបញ្ចេញថវិកា ចំនួន៤លើក ប្រមាណ ១០០លានដុល្លារ


ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវជូនបងប្អូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានបញ្ចេញថវិកា ចំនួន៤លើក ប្រមាណ ១០០លានដុល្លារ
A+ A-

ភ្នំពេញ៖ ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវជូនបងប្អូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញ ថវិកាចំនួន៤លើក ប្រមាណ១០០លានដុល្លារ ដែលថវិកានោះ គាំទ្រដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ក្នុងលក្ខណៈជាកម្ចី បង្វិលសងវិញជាបន្តបន្ទាប់។ នេះគឺជាប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងការអញ្ជើញជា អធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីចំនួន ១,៤៨៧នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន គូសបញ្ជាក់ថាថវិកាចំនួន៤លើក ដែលរាជរដ្ឋាភិបាល បញ្ចេញជួយរក្សាលំនឹងថ្លៃស្រូវជូនបងប្អូនប្រជាពលរដ្ឋ គឺលើកទី១ រដ្ឋាភិបាលបញ្ចេញចំនួន ២៨,៥លានដុល្លារ, លើកទី២ ចំនួន ៤០លានដុល្លារ ក្នុងឆ្នាំ២០២៤, លើកទី៣ ចំនួន ៣០លានដុល្លារនៅដើមឆ្នាំ២០២៥ និងលើកទី៤ ចំនួន ២០លានដុល្លារ ក្នុងរដូវប្រមូលផលចាប់ពី ខែសីហា មកនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ គូសបញ្ជាក់បន្តថា ថវិកាដែលបានបញ្ចេញ ចំនួន៤លើក កន្លងមកនេះ ដើម្បីគាំទ្រដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ក្នុងលក្ខណៈជាកម្ចី បង្វិលសងវិញជាបន្តបន្ទាប់ និងក្នុងការបង្កើនការប្រមូលទិញស្រូវជួយដល់បងប្អូនកសិករ ដែល កំពុងជួបបញ្ហាស្រូវធ្លាក់ថ្លៃ ដោយសារការប្រែប្រួលនៃសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិភពលោក ជាពិសេសការធ្លាក់ថ្លៃអង្ករលើទីផ្សារអន្តរជាតិ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងមន្រ្តីកសិកម្មឃុំទាំងអស់ ដែលបាន និងកំពុងជួយរកទីផ្សារ និងសម្របសម្រួល ការលក់ស្រូវរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជំរុញការអនុវត្តបានយ៉ាងល្អប្រសើរនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងវិស័យកសិកម្ម។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន លើកទឹកចិត្តដល់គ្រឹះស្ថានសិក្សាទាំង៣ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបន្តកិច្ចខិតខំបន្តទៀតផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី