SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ប្រធានថ្មីរបស់ UNDP មើលឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យ SMEs ជាគន្លឹះពន្លឿនវឌ្ឍនភាពរបស់កម្ពុជា


ប្រធានថ្មីរបស់ UNDP មើលឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យ SMEs ជាគន្លឹះពន្លឿនវឌ្ឍនភាពរបស់កម្ពុជា
A+ A-

ភ្នំពេញ៖ ប្រធានថ្មីរបស់ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) លោក Enrico Gaveglia មើលឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នវានុវត្តន៍ និងសហគ្រាសធុនតូច និងមធ្យម (SMEs) គឺជាគន្លឹះក្នុងការពន្លឿនវឌ្ឍនភាពរបស់កម្ពុជា។ លោក Enrico Gaveglia លើកឡើងបែបនេះ ក្នុងជំនួបជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក Gaveglia កោតសរសើរចំពោះការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល និងបានរំលេចពីការគាំទ្ររបស់ UNDP ក្នុងការចូលរួមបង្កើតក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីខែកក្កដា។លោក Gaveglia បញ្ជាក់ដែរថា៖ «យើងរង់ចាំស្តាប់ និងស្វែងយល់ពីបញ្ហាប្រឈមរបស់រាជរដ្ឋាភិបាល ដើម្បីកំណត់អាទិភាពដែល UNDP អាចផ្តល់តម្លៃបន្ថែមខ្ពស់បំផុត»។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី មានប្រសាសន៍ថា កម្ពុជា ត្រូវការពង្រឹងមូលដ្ឋានឧស្សាហកម្ម និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដើម្បីបង្កើនភាពប្រកួតប្រជែងជាសាកលរបស់ខ្លួន។ អាទិភាពរបស់កម្ពុជា គឺអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម លើកកម្ពស់ស្តង់ដារ និងជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីឱ្យសហគ្រាសទាំងនេះ អាចរីកចម្រើនប្រកបដោយនិរន្តរភាព និងដើរតួនាទីស្នូលនៅក្នុងសេដ្ឋកិច្ច។

ឯកឧត្តម ហែម វណ្ណឌី ក៏បានស្នើឱ្យ UNDP បន្តតម្រង់ទិសកម្មវិធីអភិវឌ្ឍន៍ ជំនួយបច្ចេកទេស និងការកៀរគរធនធានរបស់ខ្លួន ជាមួយនឹងអាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ពិសេសការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូចនិងមធ្យម ហិរញ្ញប្បទានបៃតងប្រកបដោយនិរន្តរភាព បរិវត្តកម្មឌីជីថលក្នុងវិស័យកម្មន្តសាល និងការអភិវឌ្ឍជំនាញសម្រាប់កម្លាំងពលកម្មអនាគត។

ឯកឧត្តម ហែម វណ្ណឌី ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការគាំទ្រដំណើរចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា នៅឆ្នាំ២០២៩ និងបង្កើនភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។ បន្ថែមលើនេះ ឯកឧត្តមបានរំលេចពីកិច្ចខិតខំកែទម្រង់របស់ក្រសួងឧស្សាហកម្ម ក្នុងការកែលម្អសេវាសាធារណៈ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងលើកកម្ពស់អនុលោមភាពជាការវិនិយោគយុទ្ធសាស្ត្រសម្រាប់កំណើនរយៈពេលវែងផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី