2025-09-19
ទូច សូរិយា
2025-09-19
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គាំទ្រសហគ្រិនខ្មែរក្នុងការពង្រីកសក្តានុពលសហគ្រាសធុនមីក្រូ តូច និងមធ្យម (SME) និងធុរកិច្ចបង្កើតថ្មី។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានស្នើឱ្យADB ឱ្យពង្រីកកិច្ចសហការដោយគាំទ្រលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ជាពិសេសមន្ទីរពិសោធន៍នៅកម្ពុជា, លើកកម្ពស់ផលិតភាពជាតិដើម្បីជំរុញភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងគាំទ្រដល់ការរៀបចំ និងកែទម្រង់ច្បាប់ និងបទប្បញ្ញត្តិរបស់ក្រសួង។
លើសពីនេះ គណៈប្រតិភូ ADB បានស្វាគមន៍សំណើទាំងនេះ ដែលផ្តល់នូវភាពច្បាស់លាស់សម្រាប់ការរៀបចំ និងកែលម្អកម្មវិធីអនាគតរបស់ខ្លួន ហើយបានបញ្ជាក់ថា ADB ត្រៀមខ្លួនសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី