2025-09-19
គិត បុប្ផា
2025-09-19
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋាភិបាលស៊ុយអែត រៀបចំឱ្យមានអធិការកិច្ចទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យការប្រើប្រាស់សព្វាវុធរបស់ស៊ុយអែត ដែលត្រូវបាននាំចេញ ឱ្យស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិ ដែលមានន័យថា សព្វាវុធរបស់ស៊ុយអែត ដែលលក់ទៅឱ្យថៃ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យការប្រើប្រាស់តឹងរ៉ឹងជាមុន។
សភាជាតិស៊ុយអែត ឆ្លើយតបនឹងសំណើរបង្អាក់ការលក់យន្តហោះចម្បាំងឱ្យថៃ ដែលលោក Moon Pich សហការជាមួយប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សាមគ្គីដាក់ញ្ញត្តិ តាមរយៈអ៊ីមែល ថា ញត្តិនេះ ត្រូវបានទទួលយកជាផ្លូវការ ដោយសភាជាតិស៊ុយអែត បានបញ្ជូនទៅកាន់សមាជិកនីមួយៗរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការការពារជាតិ។
លោក Moon Pich លើកឡើងដូច្នេះថា៖ «វាជាការបើកផ្លូវឱ្យយើងបន្តបញ្ចុះបញ្ចូលសមាជិកសភានីមួយៗ ដែលជាសមាជិកនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការការពារជាតិ ហើយប្រសិនបើសមាជិកសភាណាម្នាក់ នៅក្នុងគណៈកម្មាធិការ គាំទ្រញត្តិរបស់ពួកយើង នោះបញ្ហាយើង នឹងត្រូវលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំរបស់សភាជាតិស៊ុយអែត»។
«ក្នុងទំនាក់ទំនងអន្តរជាតិ គេតែងឱ្យតម្លៃដល់ផលប្រយោជន៍របស់ជាតិគេ ជាជាងបញ្ហារបស់ពួកយើង តែទោះជាយ៉ាងណា យើងមិនអាចបោះបង់ឡើយ ព្រោះវាទាក់ទងដល់សន្តិសុខជាតិ សេចក្ដីសុខរបស់ប្រជាជន និងអនាគតរបស់ជាតិយើង»។ ដោយកម្លាំងនៃសាមគ្គីភាព សម្លេងរបស់ពួកយើងបានឮទៅដល់សភាជាតិស៊ុយអែត ហើយកង្វល់របស់ពួកយើងអាចនឹងត្រូវយកទៅពិភាក្សា និងដោះស្រាយ។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់ លោក Moon Pich នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី