2025-09-18
ឃី ភារៈ
2025-09-18
ឃី ភារៈ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា ប្រាប់ទៅ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតថ្មីបារាំងប្រចាំកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ចំពោះបទឈប់បាញ់ដែលនៅមានភាពផុយស្រួយ ហើយអ្វីដែលកម្ពុជាចង់ឃើញគឺ មិនចង់ឱ្យបារាំងថ្កោលទោសប្រទេសណាទេ ប៉ុន្តែគ្រាន់តែចង់ឱ្យបារាំង ជំរុញឱ្យភាគីទាំងពីរ អនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ។
ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម Olivier RICHARD គូសបញ្ជាក់ថា បារាំងបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងបន្តតាមដានជាប្រចាំ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្តេចតេជោ ចាត់ទុកការអញ្ជើញមកកាន់កម្ពុជា យ៉ាងឆាប់រហ័សរបស់ ឯកឧត្តម Olivier RICHARD ក្នុងឋានៈជាឯកអគ្គរដ្ឋទូតថ្មីបារាំង គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការផ្តល់តម្លៃរបស់បារាំង ចំពោះទំនាក់ទំនងជាមួយកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម RICHARD បានជម្រាបសម្តេចតេជោ ពីការត្រៀមខ្លួនរបស់ឯកឧត្តម ក្នុងការរៀបចំនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកម្ពុជា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ហើយឯកឧត្តមឯកអគ្គរដ្ឋទូត សង្ឃឹមថា វត្តមានរបស់លោកប្រធានាធិបតីបារាំង នៅកម្ពុជានាពេលខាងមុខនេះ នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-បារាំង កាន់តែរីកចម្រើនបន្ថែមទៀត។ ដោយឡែកនៅពេលអនាគត ឯកឧត្តម រំពឹងថា ទំនាក់ទំនង កម្ពុជា-បារាំង នឹងកាន់តែរីកចម្រើនជាពិសេស គឺការពង្រីកនូវពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី