SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលខេត្តកំពត លើកទឹកចិត្តពលករដែលត្រឡប់ពីប្រទេសថៃយកជំនាញ មកធ្វើការក្នុងស្រុកដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស


រដ្ឋបាលខេត្តកំពត លើកទឹកចិត្តពលករដែលត្រឡប់ពីប្រទេសថៃយកជំនាញ មកធ្វើការក្នុងស្រុកដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ជំរុញ និងលើកទឹកចិត្តដល់ពលករដែលទើបត្រឡប់ពីប្រទេសថៃមកកាន់ស្រុកកំណើតវិញ ឱ្យចំណេះជំនាញ និងបទពិសោធដែលធ្លាប់ធ្វើកន្លងមកស្វែងរកការងារធ្វើនៅក្នុងស្រុកដែលមានរាប់ម៉ឺនកន្លែងដែលកំពុងរង់ចាំ ក្នុងន័យដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងវេទិកាការងារក្នុងស្រុកបន្ទាយមាស ឯកឧត្ដម ម៉ៅ ធនិន បានលើកឡើងថា ការធ្វើការងារក្នុងស្រុកគឺបានចូលរួមកាត់បន្ថយការចំណាយជាច្រើនរបស់ពលករ ហើយមានពេលគ្រប់គ្រាន់សម្រាប់រស់នៅជួបជុំក្រុមគ្រួសារ និងដើរលេងកម្សាន្តដោយមិនមានការព្រួយបារម្ភ។ ឯកឧត្ដម ម៉ៅ ធនិន បានបន្ថែមថា នៅខេត្តកំពត ប្រសិនបើកម្មករធ្វើការងារមានបញ្ហាជាមួយរោងចក្រ សហគ្រាស អាចទំនាក់ទំនងមកកាន់ឯកឧត្តមផ្ទាល់ ដើម្បីដោះស្រាយភ្លាមៗ។

លើសពីនេះ លោក អ៊ឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត បានឱ្យដឹងថា ខេត្តកំពត មានរោងចក្រសហគ្រាសសរុបចំនួន៨៥៨ ដែលមានកម្មករនិយោជិតចំនួន ២៥,០៣៩នាក់ ស្រី ១៣,២៤០នាក់ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមាន ៧រោងចក្រ មានកម្មករចំនួន ១០,៩៩១នាក់ ស្រី ៩,១៧៥នាក់ និងរោងចក្រផលិតស៊ីម៉ង់ត៌មាន ៤រោងចក្រ មានកម្មករចំនួន ៣,០៧០នាក់ ស្រី ៣៦១នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី