2025-09-18
គិត បុប្ផា
2025-09-18
គិត បុប្ផា
ភ្នំពេញ៖ លោក Anutin នាយករដ្ឋមន្រ្តីថ្មីថៃ រុញបញ្ហានៃការប៉ះទង្គិចគ្នារវាង ទាហានថៃ និងប្រជាជនកម្ពុជា ទៅឱ្យយោធាជាអ្នកដោះស្រាយ ដោយមូលហេតុថា តំបន់មានបញ្ហានោះ ស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក។ នេះបើតាមសារព័ត៌មាន Khaosod English ចេញផ្សាយថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៥។
លោក Anutin បន្តបញ្ជាក់ថា លោកមិនទាន់បានចូលកាន់តំណែងជារដ្ឋាភិបាលជាផ្លូវការនៅឡើយទេ ប៉ុន្តែលោក សន្យាថា នៅពេលលោកចូលកាន់តំណែងផ្លូវការ លោកនឹងស្តាប់អ្នកដែលនៅព្រំដែន និងអ្នកទទួលខុសត្រូវផ្ទាល់លើបញ្ហាសន្តិសុខ ដូចជាការបើកច្រកព្រំដែនជាដើម។
នាយករដ្ឋមន្រ្តីថ្មីថៃ បន្តថា៖ «មេដឹកនាំប្រទេសណាក៏ដោយ ត្រូវតែការពារផលប្រយោជន៍ជាតិរបស់ខ្លួន ដូចមេដឹកនាំថៃ ត្រូវតែការពារផលប្រយោជន៍របស់ប្រទេសថៃ»៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី