2025-09-18
គិត បុប្ផា
2025-09-18
គិត បុប្ផា
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ តាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅមិនទាន់បើកដំណើរឡើងវិញនោះទេ។ នេះបើតាមការចបញ្ជាក់របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ការបំភ្លឺខាងលើនេះ ដោយសារមានគណនីហ្វេសប៊ុកឈ្មោះ Heng Heng បានបង្ហោះវីដេអូ និងមានខ្លឹមសារថា «គេបើកច្រកទ្វារព្រំដែនវិញហើយ តែមេត្តាកុំភ្លេចរើបន្លាលួសផង បើបើកគ្រាន់តែបន្លប់បន្លំឱ្យពលរដ្ឋភ្លេចបន្លាលួស ស៊យហើយកម្ពុជា»។ ពាក់ព័ន្ធនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា គណនីហ្វេសប៊ុកឈ្មោះ Heng Heng បានយកវីដេអូក្នុងផេក ឡៃលី ប៉ោយប៉ែត-Laily Poipet មកបង្ហោះ ដែលនោះគឺជាវីដេអូចាស់របស់លោក ឡៃ លី ជាអ្នកសារព័ត៌មានទូរទស្សន៍ភីអិនអិន (PNN) ដែលបានផ្សាយផ្ទាល់ (Live) នៅបរិវេណប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ មកម៉្លេះ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តបញ្ជាក់ថា គណនីហ្វេសប៊ុកឈ្មោះ Heng Heng គឺជាគណនីហ្វេសប៊ុកប្រើប្រាស់ផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ មានចេតនាមិនល្អដោយយកវីដេអូព័ត៌មានចាស់មកបង្ហោះ បំពុលសង្គម ធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំជាព័ត៌មានថ្មី៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី