2025-09-14
គិត បុប្ផា
2025-09-14
គិត បុប្ផា
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនទេសចរណ៍ Nanjing Tuniu International Travel Service ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំរុញកំណើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា។
បើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ កិច្ចព្រមព្រៀងរវាង CTB និង ក្រុមហ៊ុន TUNIU នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការបង្កើនការវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិន សំដៅរួមចំណែកដល់ការសម្រេចក្នុងការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មី កម្ពុជា-ចិន។ តាមរយៈភាពជាដៃគូនេះ គឺពិតបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមគាំទ្រដល់ការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»។
គួរបញ្ជាក់ថា ពិធីចុះហត្ថលេខាខាងលើនេះ ចូលរួមដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពចិនប្រចាំកម្ពុជា, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងលោក Wang Shubai អគ្គនាយករងជាន់ខ្ពស់នៃក្រុមហ៊ុន និងជាប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី