2025-09-13
គិត បុប្ផា
2025-09-13
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើឱ្យក្រុមហ៊ុនទេសចរណ៍ Nanjing Tuniu International Travel Service រៀបចំ Famtrip ដើម្បីពិនិត្យស្ថានភាពនយោបាយ សង្គមជាក់ស្តែង និងកាលានុវត្តភាពវិនិយោគ និងទេសចរណ៍របស់កម្ពុជា។
ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម ហួត ហាក់ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោក WANG Shubai អនុប្រធានជាន់ខ្ពស់ និងជាតំណាងក្រុមហ៊ុនទេសចរណ៍ Nanjing Tuniu International Travel Service Co., Ltd. (Tuniu) ក៏បានប្តេជ្ញាសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់ភ្ញៀវទេសចរចិន និងអន្តរជាតិឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ងៀវទេសចរចិន និងអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ បានវាយតម្លៃខ្ពស់ដល់គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដែលចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងបានអបអរសាទចំពោះការចុះកិច្ចព្រមព្រៀងស្តីពី ភាពដៃគូយុទ្ធសាស្រ្តជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ (CTB) ដែលជាកម្លាំងចលករសម្រាប់ឆ្នាំទេសចរណ៍កម្ពុជា-ចិន និងឈានដល់ការពិភាក្សាបង្កើតកញ្ចប់ទេសចរណ៍ ខ្សែផ្លូវទេសចរណ៍ ការអភិវឌ្ឍទេសចរបែបស៊ីជម្រៅ ដំណើរសិក្សាជាលក្ខណៈគ្រួសារ និងដំណើរកម្សាន្តក្រេបទឹកឃ្មុំផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី