2025-09-06
គិត បុប្ផា
2025-09-06
គិត បុប្ផា
ភ្នំពេញ៖ «ស្ថិតិពាណិជ្ជកម្ម» មានសារសំខាន់ណាស់ក្នុងការវិភាគ ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ច ការរៀបចំធ្វើផែនការយុទ្ធសាស្រ្ត ការរៀបចំគោលនយោបាយ និងសម្រាប់បម្រើដល់ការសម្រេចចិត្តក្នុងការធ្វើវិនិយោគគម្រោងណាមួយ ដោយផ្អែកលើទិន្នន័យពាណិជ្ជកម្ម ដែលមានលក្ខណៈសុក្រិត្យត្រឹមត្រូវ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម វ៉េង សុធី បន្តលើកឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ស្ថិតិពាណិជ្ជកម្ម និងការប្រើប្រាស់ឧបករណ៍វីភាគទីផ្សារ» ថា ស្ថិតិពាណិជ្ជកម្ម ទាមទារនូវការសិក្សាអំពីតម្រូវការទីផ្សារសកល និងទីផ្សារសក្តានុពលសម្រាប់ផលិតផលជាក់លាក់ណាមួយ ដោយពិនិត្យមើលសូចនាករពាណិជ្ជកម្ម ទំហំនៃទីផ្សារនាំចេញ-នាំចូល កំណើននៃការនាំចេញ-នាំចូល និងឯកតាថ្លៃ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ការសិក្សាអំពីប្រតិបត្តិការធ្វើពាណិជ្ជកម្មរបស់ប្រទេសមួយ ការកំណត់ដៃគូប្រកួតប្រជែងសំខាន់ៗ វិភាគអំពីអត្រាពន្ធប្រព្រឹត្តិកម្មប្រជាជាតិ (MFN) ពន្ធអនុគ្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ក្នុងការនាំចេញ ដើម្បីទទួលបានអត្រាពន្ធចេញអនុគ្រោះជាអតិបរមា ព្រមទាំងសិក្សាអំពីលក្ខខណ្ឌតម្រូវការច្រកចូលទីផ្សារ ដូចជា៖ របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម ស្តង់ដា គុណភាពទំនិញ អនាម័យនិងភូតគាមអនាម័យ (SPS) សុវត្ថិភាព អនុលោមភាព បទប្បញ្ញាត្តិបច្ចេកទេស និងវិធានដើមកំណើតទំនិញជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី