2025-09-03
គិត បុប្ផា
2025-09-03
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញឱ្យនិស្សិតខ្មែរចំនួន ៣៥រូប ដែលបានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ នៅសហព័ន្ធរុស្សី ជួយផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគ ទេសចរណ៍ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អរបស់កម្ពុជា ដល់ជនបរទេស។
បើតាមការចុះផ្សាយរបស់ ក្រសួងការបរទេស នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា ក៏បានលើកទឹកឱ្យនិស្សិតខ្មែរចំនួន ៣៥រូប ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅសហព័ន្ធរុស្សី ខិតខំរៀនសូត្រឱ្យពូកែ, មានសាមគ្គីភាព និងចេះជួយគ្នាក្នុងនាមជាខ្មែរ, មានឧត្តមគតិស្រឡាញ់ជាតិមាតុភូមិកម្ពុជា និងហ៊ានលះបង់ដើម្បីឧត្តមប្រយោជន៍ជាតិ និងរៀនចប់យកចំណេះ ជំនាញ បទពិសោធមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែម។
គួរបញ្ជាក់ថា ក្នុងចំណោមនិស្សិតខ្មែរចំនួន ៣៥រូបនោះ មាននិស្សិតទៅសិក្សាថ្នាក់បណ្ឌិតជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence AI) ម្នាក់ផងដែរ ដែលជាជំនាញសម័យទំនើបបំផុត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី