SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រោងចក្រចំនួន៤២ បានបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ


រោងចក្រចំនួន៤២ បានបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា គិតត្រឹមខែសីហា ឆ្នាំ២០២៥ នេះ មានរោងចក្រចំនួន៥២ បានចុះកិច្ចសន្យារួច ក្នុងនោះមាន រោងចក្រចំនួន៤២ បានបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវរួចរាល់។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីរោងចក្រនិងក្រុមហ៊ុននានា បានចំនួន១១ ៩២៤ ១៩៤ ម៉ែត្រគូប មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជា ចាប់ពីខែមករា ដល់ដំនាច់ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា តាមរយៈការពង្រឹងការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ក្រសួងបរិស្ថានបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ពីក្រុមហ៊ុននិងរោងចក្រ ចូលតំបន់ទឹកសាធារណៈ អនុលោមតាមស្តង់ដារ មានប្រមាណ ១,៩ លានម៉ែត្រគីប ក្នុងខែ។

ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងបន្ថែមថា សម្រាប់កិច្ចការការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹក ពីរោងចក្រ សហគ្រាស ក្រសួងបានអនុវត្តច្បាប់១០០% ដោយត្រូវឱ្យប្រភពបំពុលដែលមានហានិភ័យការបំពុលខ្លាំង ត្រូវបំពាក់និងដំណើរការប្រព្រឹត្តកម្មសំណល់រាវ និងធ្វើការបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ ស្របតាមច្បាប់ជាធរមាន។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត «យុទ្ធនាការផ្ទៃទឹកស្អាត» ដោយផ្តោតលើការសម្អាតទន្លេ និងប្រភពទឹកសាធារណៈពីសំណល់ប្លាស្ទិក ការពង្រឹងការតាមដានគុណភាពទឹកសាធារណៈ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំបច្ចេកទេស និងការបំពាក់ប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ និងឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចញសំណល់រាវ នៅគ្រប់ប្រភពបញ្ចេញសំណល់រាវ ស្របតាមច្បាប់ជាធរមាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី