2025-08-25
ទូច សូរិយា
2025-08-25
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ការចូលរួមចំណែកយ៉ាងសកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើការគ្រប់គ្រងធនធានទឹក ដើម្បីធានាសន្តិសុខទឹក ជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាជាមួយ លោក David Ginting ប្រធានក្រុមបេសកកម្មធនាគារ AIIB ឯកឧត្តម ថោ ជេដ្ឋា បានបន្តថា ការចូលរួមរបស់ធនាគារ AIIB ក៏បានអនុវត្តនូវយុទ្ធសាស្រ្តរំដោះទឹក និងពង្វាងទឹកចេញពីទីក្រុង និងទីប្រជុំជននៅតាមបណ្តាខេត្តមួយចំនួន សំដៅកាត់បន្ថយជាអតិបរមានូវគ្រោះមហន្តរាយធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី។
ឯកឧត្តម ថោ ជេដ្ឋា បានអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគាំទ្រយ៉ាងសកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) លើគម្រោងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ដូចជាគម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRM) គម្រោងធារាសាស្រ្តធន់អាកាសធាតុ និងកសិកម្មដែលមានភាពធន់និងមាននិរន្តរភាព(CAISAR) គម្រោងកាត់បន្ថយទឹកជំនន់និងគ្រោះរាំងស្ងួតនៅប្រទេសកម្ពុជា ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី