2025-08-13
គិត បុប្ផា
2025-08-13
គិត បុប្ផា
ភ្នំពេញ៖ ប្រជាកសិករនៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ចាប់ផ្តើមសុំចុះឈ្មោះចងក្រងជា «សហគមន៍កសិកម្មទំនើប» ដើម្បីរួមគ្នាផលិតស្រូវស្រង៉ែតាមកិច្ចសន្យា នារដូវកាលខាងមុខ ក្នុងតម្លៃកុងត្រាទុកមុនពីចន្លោះ៩៥០៛-១០៥០៛ ក្នុងមួយគីឡូក្រាម។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា បច្ចុប្បន្ននេះ ស្ថានភាពថ្លៃស្រូវស្រង៉ែនៅក្នុងឃុំកំពង់ព្រៀង បានកើនចំនួន៣-៤លេខឡើងវិញ បើធៀបទៅនឹងថ្លៃកាលពីថ្ងៃសុក្រ សប្តាហ៍កន្លងមកនេះ។
«ទោះបីមិនទាន់ដល់ចំណុចដើមនៅឡើយ តែភាពប្រសើរឡើងបន្តិចម្តងៗនៃថ្លៃស្រូវស្រង៉ែនាពេលនេះ បង្ហាញពីប្រសិទ្ធភាពនៃការចាប់ផ្តើមអន្តរាគមន៍ជួយចុះប្រមូលទិញស្រូវពីសំណាក់រោងម៉ាស៊ីនដៃគូ តបតាមការស្នើសុំកិច្ចសហការពីក្រសួងកសិកម្ម»។ ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងដូច្នេះ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី