2025-08-12
គិត បុប្ផា
2025-08-12
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ ជំរុញឱ្យម្ចាស់សហគ្រាស ចូលរួមក្នុង «កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញ» ដើម្បីទទួលបានចំណេះដឹងបច្ចេកទេស, ការត្រៀមខ្លួនសម្រាប់ទីផ្សារនាំចេញ និងទទួលបានការគាំទ្រទៅកាន់ទៅទីផ្សារអន្តរជាតិ។
«កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញ» នេះដែរ នឹងផ្តល់នូវវគ្គបណ្តុះបណ្តាលស៊ីជម្រៅទាក់ទងផ្នែកនាំចេញ, ផ្នែកជំនួយបច្ចេកទេស គាំទ្រ និងបំពេញបន្ថែមលើចំណុចខ្វះខាតសម្រាប់ការត្រៀមខ្លួននាំចេញ និងឱកាសទទួលបានហិរញ្ញប្បទាន ដោយក្នុងនោះសហគ្រាសចូលរួម នឹងមានឱកាសទទួលបានហិរញ្ញប្បទានពីសហគ្រិនខ្មែរ តាមរយៈកម្មវិធី កញ្ចប់ជំនួយសហគ្រិនខ្មែរ ++។
ចំពោះសហគ្រាស ដែលមានចំណាប់អារម្មណ៍ចូលរួម អាចចុះឈ្មោះ តាមរយៈតំណភ្ជាប់ https://forms.gle/Xv4FXcXuJgru293B8 ត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ «កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញសម្រាប់សហគ្រាស» ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនសហគ្រាសធុនតូច និងមធ្យម នូវចំណេះដឹងនិងសមត្ថភាព ដើម្បីត្រៀមខ្លួនសម្រាប់ការនាំចេញ និងការពង្រីកសហគ្រាសរបស់ពួកគេទៅកាន់ទីផ្សារអន្តរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី