SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

SDF ឈ្នះមេដាយប្រាក់ពី Human Capital Management (HCM) Excellence Award របស់ BRANDON HALL GROUP មានទីស្នាក់ការនៅអាម៉េរិក


SDF ឈ្នះមេដាយប្រាក់ពី Human Capital Management (HCM) Excellence Award របស់ BRANDON HALL GROUP មានទីស្នាក់ការនៅអាម៉េរិក
A+ A-

ភ្នំពេញ៖ SDF បានឈ្នះមេដាយប្រាក់ពីពានរង្វាន់ អាជីពការងារនាពេលអនាគត ពីកម្មវិធីអភិវឌ្ឍន៍ជំនាញដ៏ល្អបំផុតសម្រាប់បុគ្គលិក ដែលមេដាយនេះផ្តល់ជូនដោយ BRANDON HALL GROUP មានទីស្នាក់ការនៅសហរដ្ឋអាម៉េរិក គឺជាក្រុមហ៊ុនដែលផ្តល់ទិន្នន័យ ការស្រាវជ្រាវ និងជាក្រុមហ៊ុនវិភាគឯករាជ្យមួយ ដែលបានបង្កើតគំនិតផ្តួចផ្តើមដ៏ល្បីមួយ គឺពានរង្វាន់ Human Capital Management (HCM) Excellence Award ទទួលស្គាល់កម្រិតអន្តរជាតិក្នុងការកសាង និងការអភិវឌ្ឍធនធានមនុស្ស។

មេដាយនេះ ត្រូវបានវាយតម្លៃពីក្រុមអ្នកជំនាញឯករាជ្យរបស់ BRANDON HALL GROUP ដោយផ្អែកលើ តម្រូវការជំនាញជាក់ស្តែងក្នុងអាជីវកម្ម និងបរិបទការងារបុគ្គលិក, ការគ្រប់គ្រងគម្រោងសិក្សា និងការអភិវឌ្ឍជំនាញ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ, ភាពច្នៃប្រឌិត និងបទពិសោធល្អពីដៃគូពាក់ព័ន្ធ ជាពិសេសដំណោះស្រាយបច្ចេកវិទ្យា, ប្រសិទ្ធភាព អត្ថប្រយោជន៍ដែលអាចវាស់វែងបាន និងផលជះវិជ្ជមានពីកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់ខ្លួន។

សមិទ្ធផលថ្មីនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ SDF ដែលបាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូយុទ្ធសាស្ត្រក្នុងតំបន់ តួយ៉ាង ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ធ្វើការចែករំលែកនូវចំណេះដឹង បទពិសោធល្អៗ និងគំនិតច្នៃប្រឌិតថ្មីៗជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍជំនាញ បង្កើនធនធានមនុស្សប្រកបដោយចំណេះ ជំនាញ សមត្ថភាព និងឥរិយាបទល្អ ដែលនេះធនធានដ៏ចាំបាច់បំផុតក្នុងការចូលរួមសម្រេចចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់។

ហើយមេដាយដែល SDF ទទួលបាននាពេលនេះ ក៏កំពុងបង្ហាញពីគំរូល្អមួយ ក្នុងការអភិវឌ្ឍជំនាញបុគ្គលិករបស់វិស័យឯកជនប្រកបដោយគុណភាព និងប្រសិទ្ធភាព ឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់ភាពជាដៃគូរវាងវិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលក្នុងការរួមគ្នាពង្រឹង និងពង្រីកធនធានមនុស្សទាំងបរិមាណ និងគុណភាព។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី