SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងទេសចរណ៍ និងស្ថានទូតសហភាពអឺរ៉ុប នឹងបង្កើតកិច្ចសហការលើគម្រោងអេកូទេសចរណ៍ តាមសហគមន៍ដែលជាផលិតផលទេសចរណ៍ មានតម្លៃបន្ថែម


ក្រសួងទេសចរណ៍ និងស្ថានទូតសហភាពអឺរ៉ុប នឹងបង្កើតកិច្ចសហការលើគម្រោងអេកូទេសចរណ៍ តាមសហគមន៍ដែលជាផលិតផលទេសចរណ៍ មានតម្លៃបន្ថែម
A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងស្ថានទូតសហភាពអឺរ៉ុប នឹងបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយផ្តោតលើការពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើគម្រោងអេកូទេសចរណ៍ជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ការជួយភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋជាសមាជិកលើការជួយគាំទ្រ។

តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០២៥ បានឱ្យដឹងថា គម្រោងអេកូទេសចរណ៍ នឹងកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការជួយជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗ របស់អឺរ៉ុបពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកប្រទេសកម្ពុជា និងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាពលរដ្ឋអឺរ៉ុបឱ្យបានទូលំទូលាយ។

ក្នុងជំនួបនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញទស្សនៈរួមគ្នាថា ទេសចរណ៍ ជាកត្តាជួយបង្កើនទំនាក់ទំនងប្រទេស និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុបកាន់តែខិតជិត និងស្និទ្ធស្នាលនឹងគ្នាឡើង។ លើសពីនេះ កំណើនចំនួនភ្ញៀវទេសចរពីសហភាពអឺរ៉ុបមកកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អរបស់កម្ពុជាដែលធ្វើកម្ពុជាត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍មានសុខសុវត្តិភាពខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័សលើគ្រប់វិស័យពីសំណាក់ភ្ញៀវទេសចរ និងធុរជនពីសហភាពអឺរ៉ុប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី