2025-08-10
ឃី ភារៈ
2025-08-10
ឃី ភារៈ
ភ្នំពេញ៖ ក្រម៉ា ក្រណាត់សូត្រ រូបគំនូរ ចម្លាក់ឈើ កាបូប អាវយឺតកម្ពុជា សៀវភៅមុខម្អូបខ្មែរ និងផ្ទាំងផ្សព្វផ្សាយពីទេសចរណ៍ បង្ហាញក្នុង កម្មវិធីការតាំងពិព័រណ៍ និងការអបអរសាទរខួបលើកទី៥៨ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) 58th ASEAN DAY ដែលរៀបចំដោយក្រសួងការបរទេសម៉ាឡេស៊ី ដើម្បីលើកកម្ពស់សង្គម វប្បធម៌ និងទេសចរណ៍ នៃប្រទេសកម្ពុជា។
ជាមួយគ្នានេះកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ចូលរួមកម្មវិធីការតាំងពិព័រណ៍ និងការអបអរសាទរខួបលើកទី៥៨ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មានការចូលរួមពីរសហការជាមួយបណ្តាប្រទេសអាស៊ានទាំងអស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅ Cyber Event Hall នៃទីក្រុង Cyberjaya ប្រទេសម៉ាឡេស៊ី។
ក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានសម្តែងការកោតសរសើរចំពោះចក្ខុវិស័យ និងការប្តេជ្ញាចិត្តដ៏វែងឆ្ងាយរបស់ស្ថាបនិកដែលបានដាក់មូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នាពេលបច្ចុប្បន្ននេះ។ ក្រោយពីបញ្ចប់សុន្ទរកថា ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបន្តទស្សនាស្តង់ពិព័រណ៍របស់បណ្តាប្រទេសអាស៊ានទាំងអស់។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី