SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CGCC បង្កើនទំហំកម្ចីជាអតិបរមារហូតដល់ ១លានដុល្លារ និងគាំទ្រដល់គ្រប់វិស័យ តាមរយៈគម្រោង ESGS


CGCC បង្កើនទំហំកម្ចីជាអតិបរមារហូតដល់ ១លានដុល្លារ និងគាំទ្រដល់គ្រប់វិស័យ តាមរយៈគម្រោង ESGS
A+ A-

ភ្នំពេញ៖ CGCC បង្កើនវិសាលភាពនៃការធានាជាអតិបរមារហូតដល់ ៩០% នៃប្រាក់ដើម កំណត់កម្រៃធានាឥណទានអប្បបរមាត្រឹម ០,៧៥% នៃសន្និធិទំហំការធានាឥណទាន ក៏ដូចជាបង្កើនទំហំកម្ចីជាអតិបរមាចំនួនរហូតដល់ ១លានដុល្លារ និងគាំទ្រដល់គ្រប់វិស័យទាំងអស់ ក្រោមគម្រោង ESGS។

ESGS គឺជាគម្រោងធានាឯកត្តឥណទានរបស់ CGCC ដែលត្រូវបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីគាំទ្រគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) បង្កើនការផ្តល់កម្ចីអាជីវកម្ម ដែលចាំបាច់ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងខ្នាតធំ សំដៅជំរុញកំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ដើម្បីទទួលបានកម្ចី ដែលមានការធានាក្រោមគម្រោង ESGS សាធារណជន អាចទំនាក់ទំនងទៅ PFIs របស់ CGCC ដូចជាធនាគារ PRINCE, ធនាគារស្ថាបនា, ធនាគារ FTB, ធនាគារប្រៃសនីយ៍កម្ពុជា និងធនាគារ ABA ជាដើម។ ចំពោះព័ត៌មានបន្ថែមអំពី ESGS សាធារណជន អាចចូលទៅកាន់វេបសាយhttps://www.cgcc.com.kh/.../economic-stimulus-guarantee.../ ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី