2025-08-06
ឃី ភារៈ
2025-08-06
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើឱ្យអង្គការជំនួយរបស់ប្រជាពលរដ្ឋន័រវែស (NPA) ប្រចាំកម្ពុជា គាំទ្រកម្ពុជាធ្វើយុទ្ធនាការជាសកល ប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ គ្រាប់បែកចង្កោម របស់យោធាថៃ មកលើប្រទេសកម្ពុជា។
ក្នុងជំនួបពិភាក្សាជាមួយលោក Hans Risser នាយកអង្គការជំនួយរបស់ប្រជាពលរដ្ឋន័រវែស (NPA) ប្រចាំកម្ពុជា ឯកឧត្តម លី ធុជ លើកឡើងអំពីជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃ រវាងកម្ពុជា-ថៃ ដោយឯកឧត្តម គូសបញ្ជាក់ថា យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលពិភពលោកហាមប្រាម ក្នុងនោះរួមទាំងការប្រើប្រាស់គ្រាប់បែកចង្កោម ដើម្បីធ្វើការឈ្លានពានមកលើទឹកដីប្រទេសកម្ពុជា។
ឯកឧត្តម លី ធុជ បានបន្តទៀតថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ បានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់យូរអង្វែងដល់ប្រជាជនកម្ពុជាស្លូតត្រង់ ពិសេសក្មេងតូចៗ ក៏ដូចបង្កភាពភ័យខ្លាចដល់សហគមន៍ជាច្រើនជំនាន់ទៅមុខទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ អាជ្ញាធរមីនកម្ពុជា នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី