SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ថៃកាន់តែចូលអន្ទាក់ច្បាប់អន្តរជាតិ ក្រោយបញ្ជូនកម្លាំងកាន់អាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលកតំបន់អានសេះ និងតំបន់ផ្សេងទៀតរបស់កម្ពុជា


ថៃកាន់តែចូលអន្ទាក់ច្បាប់អន្តរជាតិ ក្រោយបញ្ជូនកម្លាំងកាន់អាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលកតំបន់អានសេះ និងតំបន់ផ្សេងទៀតរបស់កម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ថៃកាន់តែចូលអន្ទាក់ច្បាប់អន្តរជាតិ ក្រោយបញ្ជូនកម្លាំងកាន់អាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ហើយថែមទាំងបានរាយបន្លាលួស ដែលជាដែនអធិបតេយ្យរបស់កម្ពុជា នៅវេលាម៉ោង ១១ព្រឹក នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ បើទោះបីជាកងកម្លាំងកម្ពុជាហាមឃាត់យ៉ាងខ្លាំងខ្លាក៏ដោយនោះ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ថៃកំពុងដើរចូលអន្ទាក់ច្បាប់អន្តរជាតិកាន់តែជ្រៅទៅៗ ជាប្រៀបឈ្នះរបស់កម្ពុជានៅតុលាការអន្តរជាតិ ដែលក្នុងនោះ យើងអនុវត្តយុទ្ធសាស្ត្រ «បន្លាយខ្សែឱ្យវែងចាប់ត្រីធំ» ដោយ ថៃគឺជាត្រី ដែលកម្ពុជាអង្គុយស្ទូច និងរង់ចាំវាត់។ ទន្ទឹមនឹងនេះ ថៃប្រឈមនឹង «បទឈ្លានពានរដ្ឋអធិបតេយ្យ» តាមច្បាប់អន្តរជាតិ រាល់ប្រតិបត្តិការយោធាលើបូរណភាពដែនដីរដ្ឋដទៃ ដោយគ្មានការយល់ព្រម គឺជាការឈ្លានពាន។ សកម្មភាពនេះ ជាភស្ដុតាងដែលថៃពិបាករកមេធាវីសម្រាលបន្ទុក និងត្រូវចារក្នុងប្រវត្តិសាស្ត្រថា ជាប្រទេសប្រព្រឹត្តិបទឈ្លានពានរដ្ឋដទៃ ដែលជាឧក្រិដ្ឋកម្មអន្តរជាតិ។
ថៃ កាន់តែបង្ហាញថា ខ្លួនបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ នៅថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយតម្រូវឱ្យឈប់បាញ់ដោយឥតលក្ខខណ្ឌ ហាមប្រាមចល័ត បង្កើនកម្លាំង យុទ្ធោបករណ៍ និងជាការប្រមាថសហរដ្ឋអាម៉េរិក ចិន ម៉ាឡេស៊ី និងអនុព័ន្ធយោធានានា ព្រមទាំងបណ្ដាអង្គទូតជាច្រើន ដែលបានចុះទៅអង្កេតការអនុវត្តបទឈប់បាញ់។ លើសពីនេះ ថៃ បានប្រតិបត្តិការយោធាលើអធិបតេយ្យភាពរបស់កម្ពុជានេះ គឺជាការបង្កលេសសង្គ្រាម និងគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្តោយព្រំដែននៃប្រទេសទាំងពីរ។
ថៃ ប្រតិបត្តិការយោធាលើដែនអធិបតេយ្យរបស់កម្ពុជានេះ គឺកាន់តែត្រដាងកេរ្តិ៍កណ្ដាលវាលប្រាប់អន្តរជាតិថា អ្វីៗ គឺសុទ្ធតែខ្លួនជាអ្នកចាប់ផ្ដើមមុនរហូតមក «Thai Attacked First»។ ក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីថា កម្ពុជា ទើបតែបានរៀបចំនូវដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេស ប្រចាំនៅកម្ពុជា ទៅកាន់តំបន់អានសេះដែលជាដែនដីរបស់កម្ពុជាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ យើងបន្តអត់ធ្មត់ មិនចាញ់ឧបាយអមិត្ត តែប្រមូលភស្ដុតាង បម្រើសំណុំរឿងនៅតុលាការអន្តរជាតិ។ យើងខាំមាត់សង្កត់ចិត្ត «សង្ងំមិនមាត់ដូចពស់ ចាំចឹកសម្លាប់» តែម្ដង ដូចដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍កន្លងទៅ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី