2025-08-04
ឃី ភារៈ
2025-08-04
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សព្វផ្សាយឱកាសការងារជាង ២៥ម៉ឺនកន្លែង និងបង្កើនការចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET ១,៥លាននាក់ ដល់ប្រជាពលរដ្ឋប្រមាណ ១,៧៣០នាក់ ក្នុងឃុំចំនួន៨ នៃស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងការឱកាសនៃការដឹកនាំ មន្ត្រីក្រោមឱវាទនៃក្រសួងការងារ ចុះផ្សព្វផ្សាយឱកាសការងារ ក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហែម ហឿន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ បានយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលបានវិលត្រឡប់មកពីថៃ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបតាមរយៈការផ្តល់ឱកាសការងារ ការផ្តល់ការបណ្តុះបណ្តាល និងការមើលថែទាំដោយផ្តល់សេវាគាំពារសង្គមផ្សេងៗ។
បន្ថែមលើនេះ ឯកឧត្តម ហែម ហឿន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ណែនាំដល់សាច់ញាតិ ដែលកំពុងនៅប្រទេសថៃឱ្យត្រឡប់មកមាតុភូមិវិញ ព្រោះកម្ពុជា មានការងារសម្បូរបែប ហើយមានអត្ថប្រយោជន៍ច្រើនដែលប្រទេសថៃមិនមាន។ គួរបញ្ជាក់ថា ការផ្សព្វផ្សាយពីឱកាសការងារជាង ២៥ម៉ឺនកន្លែងនេះ ធ្វើឡើងនៅឃុំចំនួន៨ រួមមានឃុំដំរីពួន ឃុំអង្គរទ្រេត ឃុំទឹកថ្លា ឃុំពានរោង ក្នុងស្រុកស្វាយអន្ទរ និងឃុំដូនកឹង ឃុំត្របែក ឃុំស្មោងខាងជើង ឃុំស្មោងខាងត្បូង ក្នុងស្រុកកំចាយមារ នៃខេត្តព្រៃវែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី