2025-08-03
ឃី ភារៈ
2025-08-03
ឃី ភារៈ
ភ្នំពេញ៖ ដោយមានលទ្ធភាព ច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធា វាយមកលើកម្ពុជានៅវេលាយប់នេះ ដែលអ្នកនាំពាក្យក្រសួងការពារជាតិ បានសេចក្តីប្រកាស មុននេះ ដូចច្នេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មិនអាច ដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកស្អែក ថ្ងៃទី៤ ខែសីហា នេះបានទេដោយសម្តេចតេជោ ត្រូវប្រចាំការ រួមបញ្ជាកងទ័ព«២៤ម៉ោង លើ ២៤ម៉ោង»បន្តទៀត។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន កិច្ចប្រជុំព្រឹទ្ធសភា ដែលធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះ នឹងប្រព្រឹត្ត ទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា។ សម្ដេចតេជោ មានប្រសាន៍បន្តថា សម្ដេច សូមការយោគយល់ជាមុនពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើតរបស់សម្ដេច នៅថ្ងៃទី៥ ខែសីហា ដែលសម្ដេច មិនអាចបើកមើល ឬ បើកមើលហើយតែមិនបានឆ្លើយតបព្រោះជាប់រវល់រឿងសង្រ្គាមនិងសន្តិភាព ដែលជារឿងស្លាប់រស់របស់ជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី